ម្ចាស់ជំនួយ៖ USAID
គម្រោង៖ សកម្មភាពយុវជន ដើម្បីការអភិរក្សបរិស្ថាន និងជីវចម្រុះ
ការបណ្តុះបណ្តាលស្តីអំពី៖ ការបណ្តុះបណ្តាលស្តីអំពី៖ ការកាត់បន្ថយការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ
កាលបរិច្ចេទ៖ ថ្ងៃទី២៤ ខែកក្តដា – ១០ កញ្ញា ឆ្នាំ ២០២២
By: giant
ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព / Uncategorized @kn
Comments: No Comments.
ការបរបាញ់ ការដាក់អន្ទាក់សត្វព្រៃខុសច្បាប់ គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសត្វព្រៃនៅប្រទេសកម្ពុជា។ តាំងពីដើមមកសាច់សត្វព្រៃ ត្រូវបានគេយល់ថាមានជីជាតិ មានឱជារស ប៉ូវកម្លាំង និងព្យាបាលជំងឺនានា តែផ្ទុយទៅវិញ ប្រសិនបើវិធីក្នុងការស្តុកទុក និងចម្អិនសាច់សត្វព្រៃមិនបានត្រឹមត្រូវ ជាកត្តាដែលអាចបង្ករគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិតអ្នកដែលប៉ះពាល់ សាច់ឆៅ និងអ្នកទទួលទានសាច់ទាំងនោះ។ កត្តាទាំងអស់នេះហើយ ដែលបណ្តាលឲ្យតម្រូវការសាច់សត្វព្រៃមានការកើនឡើង ដែលជម្រុញឲក្យមានសកម្មភាពនៃការបរបាញ់ និងដាក់អន្ទាក់ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងតម្រូវការអ្នកហូប ឬទិញសាច់សត្វព្រៃ បើនៅមានអ្នកបរិភោគសាច់សត្វព្រៃ នោះសត្វព្រៃតែបន្តបាត់បង់ និងត្រូវបានសម្លាប់។ សត្វព្រៃមានតួនាទីសំខាន់ណាស់ ក្នុងខ្សែចង្វាក់ចំណីអាំហារក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ ករណីមួយទៀត គឺជង្ងឺផ្លូវដង្ហើមកូវីដ-១៩ តាំងពីឆ្នាំ ២០១៩ បានឆក់យកជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ក៏ត្រូវបានអ្នកវិទ្យាសាស្រ្តនៅអង្គការសុខភាពពិភពលោក សន្និដ្ឋានថា កើតពីសត្វប្រជៀវ និងសត្វប៉េងកូលីននៅតំបន់អាស៊ីអាគ្នេយ៍។
តាមរយៈបញ្ហាខាងលើ អង្កការភូមិខ្ញុំ បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី៖ ការកាត់បន្ថយការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ ទៅដល់យុវជនទាំង ១៣សាលា ក្នុងខេត្តមណ្ឌលគីរី ដែលផ្តល់ជូនយុវជននូវចំណេះដឹងបន្ថែមអំពីផលប្រយោជន៏ និងផលប៉ះពាល់នៃការបាត់បង់សត្វព្រៃ និងដើម្បីផ្លាស់ប្តូរឥរិយាបថវិជ្ជមានក្នុងការជួយអភិរក្សសត្វព្រៃ និងការពារជីវចម្រុះនៅកម្ពុជា។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺចង់ចូលរួមចំណែក
- អ្នកចូលរួមយល់ដឹងពី ផលប៉ះពាល់ពីការបរិភោគសាច់សត្វព្រៃទៅលើសុខភាពមនុស្ស
- អ្នកចូលរួមយល់ពីមូលហេតុ ឬកត្តាដែលបណ្តាលឲ្យមានការបាត់បង់សត្វព្រៃ
- បង្កើនឥរិយាបថវិជ្ជមានដល់អ្នកចូលរួម និងចែករំលែកបន្តទៅកាន់ មិត្តភក្តិ ក្រុមគ្រួសារ ក៏ដូចជាទៅកាន់សហគមន៍របស់គាត់ តាមរយៈការផ្លាស់ឥរិយាបទក្នុងសង្គម (SBCC)
ការចូលរួមរបស់យុវជនសរុបមានចំនួន ៣២៩ នាក់ (ស្រ្តី ២០៥) យុវជនជាជនជាតិដើមភាគតិច ១៦៧ នាក់ (ស្ត្រី ១១៧)។ តាមរយៈការធ្វើតេសត្តសាកល្បងសមត្ថភាពយុវជន យើងសង្កេតឃើញថា មុនពេលទទួលបានវគ្គបណ្តុះបណ្តាល យុវជន មានការយល់ដឹងអំពីផលប៉ះពាល់ពីការប្រើប្រាស់ ការបរិភោគសាច់សត្វព្រៃ និងគោលបំណងអំពី SBCC TOOLKIT FOR THEME TOW ស្ថិតនៅក្នុងកម្រិត ខ្សោយ ( ៤៥.៨១ ភាគរយ) និងធម្យម (៤៧.២៦ ភាគរយ) ប៉ុណ្ណោះ។ បន្ថែមពីនេះ មុនពេលវគ្គបណ្តុះបណ្តាល យុវជនស្ម័គ្រចិត្ត ភាគច្រើនដឹងត្រឹមថា ការពារ និងអភិរក្សសត្វព្រៃ គឺដើម្បីកុំឲ្យសត្វព្រៃដាច់ពូជ និងសម្រាប់អ្នកជំនាន់ក្រោយបានស្គាល់សត្វព្រៃយើងប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីទទួលវគ្គបណ្តុះបណ្តាលមួយនេះ ចំណេះដឹងរបស់យុវជនមានការកើនឡើងប្រសើរជាងមុន បើប្រៀបធៀប មុនពេលដែលទទួលបានការបណ្តុះបណ្តាល។ យុវជន ចាប់ផ្តើមមានការយល់ដឹងអំពីផលប៉ះពាល់ពីការប្រើប្រាស់ បរិភោគសាច់សត្វព្រៃ និងវិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយ SBCC TOOLKIT THEME TOW ស្ថិតនៅក្នុងកម្រិត ល្អ (៥០.០៥ ភាគរយ) និងល្អណាស់ (៣៦.៨៧ ភាគរយ)។ លើសពី ក្រោយការពេលបញ្ចប់វគ្គបណ្តុះបណ្តាល យុវជន បានយល់ដឹងអំពីអត្ថប្រយោជន៍ជាច្រើនទៀតរបស់សត្វព្រៃ ក្នុងការជួយគាំពារព្រៃឈើ តាមរយៈការលើកស្ទួយវិស័យអេកូទេសចរណ៍ ដែលជាប្រភពចំណូល យ៉ាងសំខាន់សម្រាប់សហគមន៍មូលដ្ឋាន និងយល់ដឹងកាន់តែច្បាស់ថា ការប្រើប្រាស់ និងការបរិភោគសាច់សត្វព្រៃ ពិតជាមានហានិភ័យខ្លាំងណាស់ ចំពោះសុខភាពមនុស្សជាតិ។ ចំណែកវិធីសាស្រ្តដែលអនុវត្តមានជោគជ័យនៅក្នុងវគ្គបណ្តុះបណ្តាលមួយនេះរួមមាន ការពិភាក្សាជាក្រុម ការឡើងធ្វើបទបង្ហាញ ការធ្វើសំណួរចម្លើយរវាងក្រុមនីមួយៗ (Q&A) ការទស្សនាវីដេអូអប់រំខ្លីៗ និងការឡើងសម្តែង (Role Play) ដែលអាចជួយជម្រុញឲ្យយុវជនកាត់បន្ថយភាពខ្មាស់អៀន ឬភ័យខ្លាច និងមានភាពក្លាហានក្នុងការបញ្ចេញមតិ ជាពិសេសការសម្តែងបានជួយអោយយុវជនមានការចងចាំ និងយល់ដឹងបានកាន់តែច្បាស់អំពីវគ្គបណ្តុះបណ្តាលមួយនេះ។
***ចំណាំ៖ សម្រាប់ការដាក់ពិន្ទុ លើការសាកស្បងសមត្ថភាពយុវជន មុន និងក្រោយវគ្គបណ្តុះបណ្តាល គឺប្រើប្រាស់កម្រិតវាយតម្លៃជាប្រាំលេខ ដោយពិន្ទុទាបបំផុតគឺដំណាងឲ្យជាលេខ ១ និងពិន្ទុដែលខ្ពស់បំផុត គឺដំណាងឲ្យលេខ ៥ សូមអរគុណ!