info@mvicambodia.org 0979519123/0889517123

ការ​អភិវឌ្ឍ​សេដ្ឋកិច្ចមូលដ្ឋាន និង​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

គម្រោងនេះមានគោលបំណងបង្កើនភាពធន់របស់សហគមន៍តាមរយៈការអភិវឌ្ឍន៍អេកូទេសចរណ៍ ផលិតកម្មកសិកម្មឆ្លាតវៃ និងការរៀបចំប្រព័ន្ធទឹកប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងមណ្ឌលគិរី។ ដោយមានកិច្ចអន្តរាគមន៍ពីគម្រោងនេះ ប្រជាពលរដ្ឋចំនួន ១៧៣ គ្រួសារ ដែលមានប្រជាជនចំនួន ៨៦៥ នាក់ ស្រី ៣៥៩ នាក់ នៅភូមិជ្រោយ ក្នុងខេត្តស្ទឹងត្រែង បានប្រើ ប្រាស់ទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ក្រៅ​ពី​នេះ ពួក​គេ​បាន​ប្រើ​ទឹក​សម្រាប់​ធ្វើ ​ដំណាំតាម​ផ្ទះ ដែល​ជា​ប្រភព​អាហារ និង​បង្កើត​ប្រាក់​ចំណូល។ បន្លែដែលដាំនៅផ្ទះបាននាំ ឱ្យមានការកាត់បន្ថយការចំណាយរបស់គ្រួសារ និងការកើនឡើងនៃប្រាក់ចំណូល របស់ពួកគេពី ការលក់ប​ន្លែ។ប្រព័ន្ធទឹកនៅឃុំដាក់ដាំនៅតែជួយផ្គត់ផ្គង់ទឹកសំរាប់សកម្មភាពចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច ក្នុងឃុំដាក់ដាំក្នុងខេត្តមណ្ឌលគិរី។

ការចូលរួមរបស់បណ្តាញយុវជន បណ្តាញស្ត្រីជនជាតិដើមភាគតិចត្រួតពិនិត្យថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ

អង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលាមួយនៅថ្នាក់ខេត្ត ដើម្បីផ្តល់ពានរង្វាន់ដល់ឃុំឆ្មើម ដែលបានវិភាជថវិការបស់ឃុំសម្រាប់សកម្មភាពបម្រែបម្រួលអាកាសធាតុនិងផ្តល់រង្វាន់ដល់ស្ត្រីជនជាតិដើមភាគតិច និងយុវជនជនជាតិដើមភាគតិចដែលសកម្មក្នុងការស្នើសុំក្រុមប្រឹក្សាឃុំវិភាជថវិកាឃុំទៅក្នុងសកម្មភាពបម្រែបម្រួលអ...
Read More
This site is registered on wpml.org as a development site.