ម្ចាស់ជំនួយ៖ USIAD ប្រចាំនៅកម្ពុជា និងគាំទ្រដោយ ADHOC
គម្រោង៖ ការចូលរួមប្រកបដោយបរិយាប័ន្នរបស់កុមារ និងយុវជន ដើម្បីកាត់បន្ថយការរៀបការវ័យក្មេង ដោយបង្ខំក្នុងសហគមន៍ជនជាតិដើមភាគតិច
អនុវត្ថន៍ដោយ៖ អង្គការភូមិខ្ញុំ
ការបរិច្ឆេទអនុវត្ថ៖ 29 តុលា 2022
ការរៀបការវ័យក្មេង នៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ហើយនៅតំបន់ខ្លះគិតថាវាជារឿងសាមញ្ញា ជាពិសេសប្រជាជនដែលស្ថិតនៅក្នុងខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលមានអត្រាយុវជន សម្រេចចិត្តរៀបការទាំងវ័យក្មេង រហូតដល់ ៣៦ ភារយ បើប្រៀបធៀបជាមួយខេត្តផ្សេងៗនៅទូទាំងប្រទេស។
ចាន់ឌី (ជនជាតិពូនង) ជាអ្នករស់នៅក្នុងភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ដលគិរី ដែលបានសម្រេចចិត្តរៀបការទាំងវ័យក្មេងនៅអាយុ ១៥ ឆ្នាំ។ ទោះជាកំឡុងពេលដែល ចាន់ឌី មានផ្ទៃពោះក្តី ក៏គាត់ត្រូវ រាប់រងការងារធ្ងន់ៗជាច្រើននៅក្នុងផ្ទះ និងស្រែចម្ការ រហូតដល់ពេលដែលគាត់សម្រាលកូន។ ដោយសារ អាយុនៅក្មេងខ្ចី បញ្ហាសុខភាព កង្វះខាតចំណេះដឹងមួយចំនួនក្មុងការថែទាំ កូននៅក្នុងផ្ទៃ និងក្រោយពេលសម្រាលរួច ដែលជាកត្តាដែលបណ្តាលឲ្យគាត់ពិបាកក្នុងការសម្រាលកូន និងកូនរបស់គាត់បានបាត់បង់ជីវិតដោយសារមានជម្ងឺសួត បន្ទាប់ពីសម្រាលបានរយៈពេល ២ខែ ប៉ុណ្ណោះ។
គាត់បានផ្ញើរសារទៅកាន់យុវជនផ្សេងៗទៀត មេត្តាកុំបង្ខំរៀបការទាំងវ័យក្មេង ដើម្បីជៀសវាងកុំឲ្យជួបប្រទះ ផលវិបាក ឬបទពិសោធន៍ដូចជារូបគាត់បានឆ្លងកាត់ពីមុនមក សូមអរគុណ!
#និយាយថាទេចំពោះការរៀបការវ័យក្មេង