info@mvicambodia.org 0979519123/0889517123

Our Projects

15 Jul
សាច់សត្វព្រៃមិនប្រពៃចំពោះសុខភាព សូមចូលរួមទាំងអស់គ្នាបញ្ឈប់ការហូប និងទិញសាច់សត្វព្រៃ

ការយល់ឃើញថាការបរិភោគសាច់សត្វព្រៃ ព្រោះសាច់សត្វព្រៃអាចជួយព្យាបាលជម្ងឺ ឬប៉ូវសុខភាព គឺជារឿងមួយដែលមិនត្រឹមត្រូវនោះទេ ប៉ុន្តែផ្ទុយមកវិញ ការបន្តបរិភោគសាច់សត្វព្រៃ អាចបណ្តាលឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរ (រហូតដល់បាត់បង់ជីវិត) ចំពោះសុខភាពអ្នក។ ចូលរួមនិយាយពីផលប៉ះពាល់ពីការបរិភោគ និងជួញដូរសាច់សត្វព្រៃទាំងអស់គ្នា ដើម្បីសុវត្ថិភាពសុខភាពអ្នក និងក្រុមគ្រួសាររបស់អ្នក ជួយការពារ និងអភិរក្សដល់បរិស្ថាន និងសម្បត្តិធម្មជាតិរបស់យើង។

#រួមគ្នានិយាយដើម្បីការពារសត្វព្រៃ #និយាយថាទេចំពោះសាច់សត្វព្រៃ #សាច់សត្វព្រៃមិនប្រណីសុខភាពមនុស្ស #ទាំងអស់គ្នាដើម្បីអនាគតសត្វព្រៃកម្ពុជា #យុទ្ធនាការអន្ទាក់សូន្យ ​​#សត្វព្រៃមិនមែនជាឪសថព្យាបាល ជម្ងឺទេ

15 Jul
ទាំងអស់គ្នាដើម្បីការពារសត្វព្រៃយើង ការចូលរួមរបស់សហគមន៍ ការកាត់បន្ថយការជួញដូរ និងបរិភោគសាច់សត្វព្រៃ

សត្វព្រៃ មានតួនាទីសំខាន់ណាស់នៅក្នុងការជួយការពារបរិស្ថាន បេតិកភណ្ឌធម្មជាតិ និងវិស័យអេកូទេសចរណ៍ជាតិ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូនសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

តើសហគមន៍មូលដ្ឋានផ្ទាល់ គួរតែចូលរួមអនុវត្តន៍អ្វីខ្លះ ដើម្បីការពារ និងកាត់បន្ថយការជួញដូរ និងបរិភោគសាច់សត្វព្រៃនៅកម្ពុជា? 

ចូលរួមនិយាយពីផលប៉ះពាល់ពីការបរិភោគ និងជួញដូរសាច់សត្វព្រៃទាំងអស់គ្នា ដើម្បីជួយការពារ និងអភិរក្ស    បរិស្ថាន សម្បត្តិធនធានធម្មជាតិ និងជម្រុញឲ្យវិស័យអេកូទេសចរណ៍ក្នុងស្រុកឲ្យកាន់តែមានកភាពរីកចម្រើនឡើងជាលំដាប់ ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិយើង។       

#រួមគ្នានិយាយដើម្បីការពារសត្វព្រៃ #និយាយថាទេចំពោះសាច់សត្វព្រៃ #សាច់សត្វព្រៃមិនប្រណីសុខភាពមនុស្ស #ទាំងអស់គ្នាដើម្បីអនាគតសត្វព្រៃកម្ពុជា #យុទ្ធនាការអន្ទាក់សូន្យ ​​#សត្វព្រៃមិនមែនជាឪសថព្យាបាល ជម្ងឺទេ

15 Jul
រឿងពិតរបស់ខ្ញុំ គុណវិបត្តិ នៃការរៀបការវ័យក្មេងនៅក្នុងសហគមន៍ជនជាតិដើមភាគតិច

ម្ចាស់ជំនួយ៖ USIAD ប្រចាំនៅកម្ពុជា និងគាំទ្រដោយ ADHOC
គម្រោង៖ ការចូលរួមប្រកបដោយបរិយាប័ន្នរបស់កុមារ និងយុវជន ដើម្បីកាត់បន្ថយការរៀបការវ័យក្មេង ដោយបង្ខំក្នុងសហគមន៍ជនជាតិដើមភាគតិច
អនុវត្ថន៍ដោយ៖ អង្គការភូមិខ្ញុំ
ការបរិច្ឆេទអនុវត្ថ៖  29 តុលា  2022

ការរៀបការវ័យក្មេង នៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ហើយនៅតំបន់ខ្លះគិតថាវាជារឿងសាមញ្ញា ជាពិសេសប្រជាជនដែលស្ថិតនៅក្នុងខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលមានអត្រាយុវជន សម្រេចចិត្តរៀបការ​ទាំងវ័យក្មេង រហូតដល់ ៣៦ ភារយ បើប្រៀបធៀបជាមួយខេត្តផ្សេងៗនៅទូទាំងប្រទេស។

ចាន់ឌី (ជនជាតិពូនង) ជាអ្នករស់នៅក្នុងភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ដលគិរី ដែលបានសម្រេចចិត្តរៀបការទាំងវ័យក្មេងនៅអាយុ ១៥ ឆ្នាំ។ ទោះជាកំឡុងពេលដែល ចាន់ឌី មានផ្ទៃពោះក្តី ក៏គាត់ត្រូវ រាប់រងការងារធ្ងន់ៗជាច្រើននៅក្នុងផ្ទះ និងស្រែចម្ការ រហូតដល់ពេលដែលគាត់សម្រាលកូន។ ដោយសារ អាយុនៅក្មេងខ្ចី បញ្ហាសុខភាព កង្វះខាតចំណេះដឹងមួយចំនួនក្មុងការថែទាំ កូននៅក្នុងផ្ទៃ និងក្រោយពេល​សម្រាលរួច ដែលជាកត្តាដែលបណ្តាលឲ្យគាត់ពិបាកក្នុងការសម្រាលកូន និងកូនរបស់គាត់បានបាត់បង់ជីវិត​ដោយសារមានជម្ងឺសួត បន្ទាប់ពីសម្រាលបានរយៈពេល ២ខែ ប៉ុណ្ណោះ។

គាត់បានផ្ញើរសារទៅកាន់យុវជនផ្សេងៗទៀត មេត្តាកុំបង្ខំរៀបការទាំងវ័យក្មេង ដើម្បីជៀសវាងកុំឲ្យជួបប្រទះ ផលវិបាក ឬបទពិសោធន៍ដូចជារូបគាត់បានឆ្លងកាត់ពីមុនមក សូមអរគុណ!
#និយាយថាទេចំពោះការរៀបការវ័យក្មេង

15 Jul
ខ្ញុំខុសហើយ ចូលរួមទាំងអស់គ្នាកាត់បន្ថយការរៀបការវ័យក្មេងនិងដោយបង្ខំ

ម្ចាស់ជំនួយ៖ USIAD ប្រចាំនៅកម្ពុជា និងគាំទ្រដោយ ADHOC
គម្រោង៖ ការចូលរួមប្រកបដោយបរិយាប័ន្ន របស់កុមារ និងយុវជន ដើម្បីកាត់បន្ថយការរៀបការវ័យក្មេង ដោយបង្ខំក្នុងសហគមន៍ជនជាតិដើមភាគតិច
អនុវត្ថន៍ដោយ៖ អង្គការភូមិខ្ញុំ
ការបរិច្ឆេតអនុវត្ថ៖ 29 តុលា 2022

ការរៀបការវ័យក្មេង នៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ហើយនៅតំបន់ខ្លះគិតថាវាជារឿងសាមញ្ញា ជាពិសេសប្រជាជនដែលស្ថិតនៅក្នុងខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលមានអត្រាយុវជន សម្រេចចិត្តរៀបការ ទាំងវ័យក្មេង រហូតដល់ ៣៦ ភារយ បើប្រៀបធៀបជាមួយខេត្តផ្សេងៗនៅទូទាំងប្រទេស។

ការបង្ខំកូនអោយរៀបការទាំងក្មេង អាចបណ្តាលឲ្យមានផល់ប៉ះពាល់ ឬគុណវិបត្តិជាច្រើន ចំពោះយុវជនផ្ទាល់ និងឪពុកម្តាយនាពេលអនាគត។

ដូចមានបង្ហាញនៅក្នុងវីដេអូអប់រំមួយនេះ ការបង្ខំកូន (យុវជន) ឲ្យគាត់រៀបការទាំងវ័យក្មេង បានបង្ខំឲ្យគាត់ ត្រូវរស់នៅជាមួយមនុស្សដែលគាត់មិនពេញចិត្ត (ស្រលាញ់) រស់នៅមិនចុះសម្រុងគ្នា ដែលអាចបង្ករជា អំពើហិង្សានៅក្នុងគ្រួសារ បែកបាក់គ្រួសារ បញ្ហាសុខភាព ជាពិសេសបាត់បង់អនាគត ដោយសារការបង្ខំចិត្ត ត្រូវបោះបង់ចោលការសិក្សា ដែលបណ្តាលឲ្យបាត់បង់ឳកាសទទួលបានការងារ ឬមុខរបរដែលល្អប្រសើរមួយ ថែមទៀតផង។

ឪពុកម្តាយគ្រប់រូបសុទ្ធតែស្រលាញ់កូន ចង់ឃើញកូនមានគ្រួសារ មានកូនមានចៅ និងប្រកបដោយសុភមង្គល នៅក្នុងគ្រួសារ ប៉ុន្តែវីដេអូនេះដែរ ក៏ចង់ផ្ញើរសារដាស់តឿនជូនទៅកាន់ ឪពុកម្តាយគ្រប់រូបថា “ការបង្ខំកូនឲ្យរៀបការទាំងវ័យក្មេង” មិនមែនជារឿងដែលត្រឹមត្រូវនោះទេ ប៉ុន្តែផ្ទុយមកវិញ បានធ្វើឲ្យកូនចៅ របស់អ្នកបាត់បង់អនាគត ហើយអ្នកខ្លួនឯង (ឪពុកម្តាយ) បានទទួលមកវិញត្រឹមវិប្បដិសារីតែប៉ុណ្ណោះ។ ប្រសិនបើឪពុកម្តាយពិតជាស្រលាញ់កូនចៅ សូមផ្តល់ឪកាស លើកទឹកចិត្ត និងជម្រុញគាត់ (យុវជន) សិក្សាឲ្យខ្ពង់ខ្ពស់ ទើបជារឿងដែលត្រឹមត្រូវពិតប្រាកដ សូមអរគុណ!

#ក្នុងនាមជាឪពុកម្តាយល្អមិនគួរបង្ខំកូនអោយរៀបការទាំងវ័យក្មេងនោះទេ

15 Jul
ខ្ញុំអាចនិយាយ គាំទ្រ និងប្រាប់មិត្តភ័ក្តិ ក្រុមគ្រួសារ និងសហគមន៍របស់ខ្ញុំ ឱ្យជួយសង្គ្រោះព្រៃឈើកម្ពុជា តាមរយៈការមិនទិញ ឬមិនប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត

អង្គការភូមិខ្ញុំ បានរៀបចំយុទ្ធនាការ ៣ ចម្បង់សំខាន់ៗ រួមមាន៖ ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត ការកាត់នបន្ថយតម្រូវការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ និងការបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល សម្រាប់ធ្វើការផ្សព្វផ្សាយលើ Online Community Center (OCC) Facebook Page ។ យុទ្ធនាការទាំងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនការយល់ដឹង និងចំណេះដឹងរបស់ប្រជាជនកម្ពុជា អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត និងការចោលសម្រាមពាសវាលពាសកាល ទៅលើព្រៃឈើ    ជីវចម្រុះ បរិស្ថាន និងសុខភាពមនុស្ស និងដើម្បីបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រ និងចាត់វិធានការវិជ្ជមានក្នុងគោលបំណង កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម សាច់សត្វព្រៃ និងការបញ្ឈប់ការចោល​ សម្រាម។​

វីដេអូខាងក្រោមនេះដែរ គឺជាផ្នែកមួយ នៃយុទ្ធនាការ ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត ដែលនឹងបង្ហាញពីអត្ថប្រយោជន៍របស់ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិតាមរយៈការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត និងការចូលរួមរបស់យុវជន ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត។

#ទាំងអស់គ្នាដើម្បីព្រៃឈើកម្ពុជា 

#និយាយថាទេចំពោះការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត

#និយាយថាទេចំពោះការកាប់បំផ្លាញព្រៃឈើ 

Facebook Page Link: https://www.facebook.com/OCCMVi 

Facebook Name: Online Community Center

15 Jul
ការទិញ និងប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត មានន័យថា អ្នកកំពុងចូលរួមចំណែកក្នុងការធ្វើឲ្យបាត់បង់ព្រៃឈើដ៏ស្រស់ស្អាត របស់ប្រទេសកម្ពុជា

ម្ចាស់ជំនួយ : USAID
គម្រោង : សកម្មភាពយុវជន ដើម្បីការអភិរក្សបរិស្ថាន និងជីវចម្រុះ
សកម្មភាពគម្រោង : វីដេអូអប់រំស្តីអំពី៖ ការទិញ និងប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត មានន័យថា អ្នកកំពុងចូលរួមចំណែកក្នុងការធ្វើឲ្យបាត់បង់ព្រៃឈើដ៏ស្រស់ស្អាត របស់ប្រទេសកម្ពុជា
កាលបរិច្ចេទ :ថ្ងៃទី២៨ មិនា ឆ្នាំ ២០២២


អង្គការភូមិខ្ញុំ បានរៀបចំយុទ្ធនាការ ៣ ចម្បង់សំខាន់ៗ រួមមាន៖
ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត ការកាត់នបន្ថយតម្រូវការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ និងការបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល សម្រាប់ធ្វើការផ្សព្វផ្សាយលើ Online Community Center (OCC) Facebook Page ។ យុទ្ធនាការទាំងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនការយល់ដឹង និងចំណេះដឹងរបស់ប្រជាជនកម្ពុជា អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត និងការចោលសម្រាមពាសវាលពាសកាល ទៅលើព្រៃឈើ    ជីវចម្រុះ បរិស្ថាន និងសុខភាពមនុស្ស និងដើម្បីបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រ និងចាត់វិធានការវិជ្ជមានក្នុងគោលបំណង កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម សាច់សត្វព្រៃ និងការបញ្ឈប់ការចោល​ សម្រាម។​

វីដេអូខាងក្រោមនេះដែរ គឺជាផ្នែកមួយ នៃយុទ្ធនាការ ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត ដែលនឹងបង្ហាញពីអត្ថប្រយោជន៍របស់ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិតាមរយៈការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត និងការចូលរួមរបស់យុវជន ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត។

#ទាំងអស់គ្នាដើម្បីព្រៃឈើកម្ពុជា 

#និយាយថាទេចំពោះការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត

#និយាយថាទេចំពោះការកាប់បំផ្លាញព្រៃឈើ 

Facebook Page Link: https://www.facebook.com/OCCMVi 

Facebook Name: Online Community Center

This site is registered on wpml.org as a development site.