ម្ចាស់ជំនួយ : UNDP
គម្រោង : ការចូលរួមរបស់បណ្តាញយុវជន បណ្តាញស្ត្រីជនជាតិដើមភាគតិចត្រួតពិនិត្យថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ
កាលបរិច្ឆេទ : ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
By: giant
ម្ចាស់ជំនួយ : UNDP
គម្រោង : ការចូលរួមរបស់បណ្តាញយុវជន បណ្តាញស្ត្រីជនជាតិដើមភាគតិចត្រួតពិនិត្យថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ
កាលបរិច្ឆេទ : ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
អង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលាមួយនៅថ្នាក់ខេត្ត ដើម្បីផ្តល់ពានរង្វាន់ដល់ឃុំឆ្មើម ដែលបានវិភាជថវិការបស់ឃុំសម្រាប់សកម្មភាពបម្រែបម្រួលអាកាសធាតុនិងផ្តល់រង្វាន់ដល់ស្ត្រីជនជាតិដើមភាគតិច និងយុវជនជនជាតិដើមភាគតិចដែលសកម្មក្នុងការស្នើសុំក្រុមប្រឹក្សាឃុំវិភាជថវិកាឃុំទៅក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ១២០ នាក់ (ស្ត្រី ៦៤ នាក់ យុវជន ៥៦ នាក់ ០៣ក្រុមស្រលាញ់ភេទដូចគ្នា ០៣ ជនពិការ)។ សមាសភាពចូលរួមមានដូចជា បណ្តាញស្ត្រីជនជាតិដើមភាគតិច បណ្តាញយុវជនជនជាតិដើមភាគតិចមកពី០៧ភូមិ និងក្រុមប្រឹក្សាឃុំមកពីឃុំចំនួន០៤ ឃុំ តំណាងស្រុក និងតំណាងខេត្ត។ សកម្មភាពនេះត្រូវបានអនុវត្តនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគាររស្មីពេជ្រ ក្នុងខេត្តស្ទឹងត្រែង។
ជាលទ្ធផលឃុំដែលទទួលបានជាឃុំឆ្មើមក្នុងការវិភាជថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុបានទៅឃុំក្បាលរមាស និងក្រុមយុវជនជនជាតិដើមភាគតិច ដែលសកម្មធ្វើការជាមួយឃុំក្នុងការដាក់បញ្ចូលសកម្មភាពបម្រែបម្រួលអាកាសធាតុក្នុងកម្មវិធីវិនិយោគឃុំ បានទៅលើក្រុមយុវជនមកពីភូមិសាមឃួយ។ ចំនែកឯក្រុមស្រ្តីជនជាតិដើមភាគតិចបានទៅលើក្រុមស្រ្តីពីភូមិទន្សោង។
.
By: giant
ម្ចាស់ជំនួយ៖ Forumciv
គម្រោង៖ ការអភិរក្សជលផលដោយសហគមន៍នេសាទទន្លេមេគង្គ និងដៃទន្លេក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា
កាលបរិច្ឆេទ៖ 2021
ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងដល់សមាជិកសហគមន៍អំពីព្រំប្រទល់អន្លង់អភិរក្ស នៅឆ្នាំ២០២១ យុវជនបានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសាមឃួយ ដើម្បីដំឡើងផ្លាកសញ្ញាព្រំប្រទល់អន្លង់អភិរក្សយាយអ៊ី ក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំសាមឃួយ ប៉ូលិសឃុំសាមឃួយ និងតំណាងយុវជនភូមិស្រែតាប៉ាន។ ក្រោមជំនួយខ្នាតតូចរបស់អង្គការ Forumciv គណៈកម្មការសហគមន៍នេសាទភូមិស្រែតាប៉ាន បានស្នើនូវសកម្មភាពមួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយការយល់ដឹងដល់សមាជិកសហគមន៍អំពីព្រំប្រទល់តំបន់អភិរក្សរបស់ពួកគេ ពីព្រោះនៅក្នុងតំបន់អភិរក្សមិនត្រូវបានអនុញ្ញាតិឱ្យធ្វើការនេសាទទេ ប្រសិនបើនរណាម្នាក់ធ្វើនេសាទក្នុងតំបន់អន្លង់អភិរក្សនឹងត្រូវពិន័យដោយគណៈកម្មការសហគមន៍តាមលក្ខន្តិកៈសហគមន៍នេសាទ។