ប្រវត្តិរូបរបស់អង្គការ MVi
អង្គការភូមិខ្ញុំ ដែលហៅកាត់ថា (អ.ភ.ខ) គឺជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុកប្រទេសកម្ពុជា ដែលត្រូវបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៧។
អង្គការភូមិខ្ញុំ បានទទួលពានរង្វាន់ ជាអង្គការ ដែលមានអភិបាលកិច្ចល្អ និងការ អនុវត្តវិជ្ជាជីវៈ (NGO GPP) ចំនួនពីរដងចាប់តាំងពីឆ្នាំ ២០១២។ បច្ចុប្បន្ន អង្គការភូមិខ្ញុំ ធ្វើការជាមួយជនជាតិដើមភាគតិច ប៊ូនង គួយ ស្ទៀង គ្រឹង ល្អក់ និង កាវ៉េត ក្នុងខេត្តចំនួនបី គឺខេត្ត មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។
ចក្ខុវិស័យយើង
អង្គការភូមិខ្ញុំចង់ឃើញ សហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា មានភាពជាម្ចាស់ និង គុណភាពជីវិតប្រសើរឡើង។
បេសកកម្មយើង
អង្គការភូមិខ្ញុំ ធ្វើការផ្តល់សេវាកម្មប្រកបដោយគុណភាពដល់សហគមន៍មូលដ្ឋានដើម្បីលើកកំពស់ ជីវភាពប្រជាជនដែលពឹងផ្អែក លើធនធានធម្មជាតិ។
តម្លៃយើង
ភាពជាម្ចាស់នាំឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍
ការគោរពចម្រុះភាពនាំឱ្យមានការចូលរួមល្អ
តម្លាភាព និងគណនេយ្យភាព បង្កើតឱ្យមានការជឿទុកចិត្តពីភាគីពាក់ព័ន្ធ
ការរៀនធ្វើឱ្យយើងបត់បែនទាន់សភាពការណ៍
ការងារបណ្តាញបង្កើតសំឡេងខ្លាំងដែលជម្រុញឱ្យមានការផ្លាស់ប្តូរ