ម្ចាស់ជំនួយ៖ USIAD ប្រចាំនៅកម្ពុជា និងគាំទ្រដោយ ADHOC
គម្រោង៖ ការចូលរួមប្រកបដោយបរិយាប័ន្ន របស់កុមារ និងយុវជន ដើម្បីកាត់បន្ថយការរៀបការវ័យក្មេង ដោយបង្ខំក្នុងសហគមន៍ជនជាតិដើមភាគតិច
អនុវត្ថន៍ដោយ៖ អង្គការភូមិខ្ញុំ
ការបរិច្ឆេតអនុវត្ថ៖ 29 តុលា 2022
ការរៀបការវ័យក្មេង នៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ហើយនៅតំបន់ខ្លះគិតថាវាជារឿងសាមញ្ញា ជាពិសេសប្រជាជនដែលស្ថិតនៅក្នុងខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលមានអត្រាយុវជន សម្រេចចិត្តរៀបការ ទាំងវ័យក្មេង រហូតដល់ ៣៦ ភារយ បើប្រៀបធៀបជាមួយខេត្តផ្សេងៗនៅទូទាំងប្រទេស។
ការបង្ខំកូនអោយរៀបការទាំងក្មេង អាចបណ្តាលឲ្យមានផល់ប៉ះពាល់ ឬគុណវិបត្តិជាច្រើន ចំពោះយុវជនផ្ទាល់ និងឪពុកម្តាយនាពេលអនាគត។
ដូចមានបង្ហាញនៅក្នុងវីដេអូអប់រំមួយនេះ ការបង្ខំកូន (យុវជន) ឲ្យគាត់រៀបការទាំងវ័យក្មេង បានបង្ខំឲ្យគាត់ ត្រូវរស់នៅជាមួយមនុស្សដែលគាត់មិនពេញចិត្ត (ស្រលាញ់) រស់នៅមិនចុះសម្រុងគ្នា ដែលអាចបង្ករជា អំពើហិង្សានៅក្នុងគ្រួសារ បែកបាក់គ្រួសារ បញ្ហាសុខភាព ជាពិសេសបាត់បង់អនាគត ដោយសារការបង្ខំចិត្ត ត្រូវបោះបង់ចោលការសិក្សា ដែលបណ្តាលឲ្យបាត់បង់ឳកាសទទួលបានការងារ ឬមុខរបរដែលល្អប្រសើរមួយ ថែមទៀតផង។
ឪពុកម្តាយគ្រប់រូបសុទ្ធតែស្រលាញ់កូន ចង់ឃើញកូនមានគ្រួសារ មានកូនមានចៅ និងប្រកបដោយសុភមង្គល នៅក្នុងគ្រួសារ ប៉ុន្តែវីដេអូនេះដែរ ក៏ចង់ផ្ញើរសារដាស់តឿនជូនទៅកាន់ ឪពុកម្តាយគ្រប់រូបថា “ការបង្ខំកូនឲ្យរៀបការទាំងវ័យក្មេង” មិនមែនជារឿងដែលត្រឹមត្រូវនោះទេ ប៉ុន្តែផ្ទុយមកវិញ បានធ្វើឲ្យកូនចៅ របស់អ្នកបាត់បង់អនាគត ហើយអ្នកខ្លួនឯង (ឪពុកម្តាយ) បានទទួលមកវិញត្រឹមវិប្បដិសារីតែប៉ុណ្ណោះ។ ប្រសិនបើឪពុកម្តាយពិតជាស្រលាញ់កូនចៅ សូមផ្តល់ឪកាស លើកទឹកចិត្ត និងជម្រុញគាត់ (យុវជន) សិក្សាឲ្យខ្ពង់ខ្ពស់ ទើបជារឿងដែលត្រឹមត្រូវពិតប្រាកដ សូមអរគុណ!
#ក្នុងនាមជាឪពុកម្តាយល្អមិនគួរបង្ខំកូនអោយរៀបការទាំងវ័យក្មេងនោះទេ