អង្គការភូមិខ្ញុំ បានរៀបចំយុទ្ធនាការ ៣ ចម្បង់សំខាន់ៗ រួមមាន៖ ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត ការកាត់នបន្ថយតម្រូវការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ និងការបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល សម្រាប់ធ្វើការផ្សព្វផ្សាយលើ Online Community Center (OCC) Facebook Page ។ យុទ្ធនាការទាំងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនការយល់ដឹង និងចំណេះដឹងរបស់ប្រជាជនកម្ពុជា អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ និងបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត និងការចោលសម្រាមពាសវាលពាសកាល ទៅលើព្រៃឈើ ជីវចម្រុះ បរិស្ថាន និងសុខភាពមនុស្ស និងដើម្បីបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រ និងចាត់វិធានការវិជ្ជមានក្នុងគោលបំណង កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម សាច់សត្វព្រៃ និងការបញ្ឈប់ការចោល សម្រាម។
វីដេអូខាងក្រោមនេះដែរ គឺជាផ្នែកមួយ នៃយុទ្ធនាការ ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិម ដែលផលិតចេញពីឈើប្រណិត ដែលនឹងបង្ហាញពីអត្ថប្រយោជន៍របស់ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិតាមរយៈការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត និងការចូលរួមរបស់យុវជន ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត។
#ទាំងអស់គ្នាដើម្បីព្រៃឈើកម្ពុជា
#និយាយថាទេចំពោះការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត
#និយាយថាទេចំពោះការកាប់បំផ្លាញព្រៃឈើ
Facebook Page Link: https://www.facebook.com/OCCMVi
Facebook Name: Online Community Center