info@mvicambodia.org 0979519123/0889517123

Our Projects

15 Jul
ទាំងអស់គ្នាដើម្បីការពារសត្វព្រៃយើង ការចូលរួមរបស់សហគមន៍ ការកាត់បន្ថយការជួញដូរ និងបរិភោគសាច់សត្វព្រៃ

សត្វព្រៃ មានតួនាទីសំខាន់ណាស់នៅក្នុងការជួយការពារបរិស្ថាន បេតិកភណ្ឌធម្មជាតិ និងវិស័យអេកូទេសចរណ៍ជាតិ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូនសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

តើសហគមន៍មូលដ្ឋានផ្ទាល់ គួរតែចូលរួមអនុវត្តន៍អ្វីខ្លះ ដើម្បីការពារ និងកាត់បន្ថយការជួញដូរ និងបរិភោគសាច់សត្វព្រៃនៅកម្ពុជា? 

ចូលរួមនិយាយពីផលប៉ះពាល់ពីការបរិភោគ និងជួញដូរសាច់សត្វព្រៃទាំងអស់គ្នា ដើម្បីជួយការពារ និងអភិរក្ស    បរិស្ថាន សម្បត្តិធនធានធម្មជាតិ និងជម្រុញឲ្យវិស័យអេកូទេសចរណ៍ក្នុងស្រុកឲ្យកាន់តែមានកភាពរីកចម្រើនឡើងជាលំដាប់ ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិយើង។       

#រួមគ្នានិយាយដើម្បីការពារសត្វព្រៃ #និយាយថាទេចំពោះសាច់សត្វព្រៃ #សាច់សត្វព្រៃមិនប្រណីសុខភាពមនុស្ស #ទាំងអស់គ្នាដើម្បីអនាគតសត្វព្រៃកម្ពុជា #យុទ្ធនាការអន្ទាក់សូន្យ ​​#សត្វព្រៃមិនមែនជាឪសថព្យាបាល ជម្ងឺទេ

15 Jul
ការចូលរួមរបស់បណ្តាញយុវជន បណ្តាញស្ត្រីជនជាតិដើមភាគតិចត្រួតពិនិត្យថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ

ម្ចាស់ជំនួយ : UNDP

គម្រោង : ការចូលរួមរបស់បណ្តាញយុវជន​ បណ្តាញស្ត្រីជនជាតិដើមភាគតិចត្រួតពិនិត្យថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ

កាលបរិច្ឆេទ : ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

អង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលាមួយនៅថ្នាក់ខេត្ត ដើម្បីផ្តល់ពានរង្វាន់ដល់ឃុំឆ្មើម ដែលបានវិភាជថវិការបស់ឃុំសម្រាប់សកម្មភាពបម្រែបម្រួលអាកាសធាតុនិងផ្តល់រង្វាន់ដល់ស្ត្រីជនជាតិដើមភាគតិច និងយុវជនជនជាតិដើមភាគតិចដែលសកម្មក្នុងការស្នើសុំក្រុមប្រឹក្សាឃុំវិភាជថវិកាឃុំទៅក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ១២០ នាក់ (ស្ត្រី ៦៤ នាក់ យុវជន ៥៦ នាក់ ០៣ក្រុមស្រលាញ់ភេទដូចគ្នា ០៣ ជនពិការ)។ សមាសភាពចូលរួមមានដូចជា បណ្តាញស្ត្រីជនជាតិដើមភាគតិច បណ្តាញយុវជនជនជាតិដើមភាគតិចមកពី០៧ភូមិ និងក្រុមប្រឹក្សាឃុំមកពីឃុំចំនួន០៤​ ឃុំ តំណាងស្រុក និងតំណាងខេត្ត។ សកម្មភាពនេះត្រូវបានអនុវត្តនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគាររស្មីពេជ្រ ក្នុងខេត្តស្ទឹងត្រែង។

ជាលទ្ធផលឃុំដែលទទួលបានជាឃុំឆ្មើមក្នុងការវិភាជថវិកាឃុំក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុបានទៅឃុំក្បាលរមាស និងក្រុមយុវជនជនជាតិដើមភាគតិច ដែលសកម្មធ្វើការជាមួយឃុំក្នុងការដាក់បញ្ចូលសកម្មភាពបម្រែបម្រួលអាកាសធាតុក្នុងកម្មវិធីវិនិយោគឃុំ បានទៅលើក្រុមយុវជនមកពីភូមិសាមឃួយ។ ចំនែកឯក្រុមស្រ្តីជនជាតិដើមភាគតិចបានទៅលើក្រុមស្រ្តីពីភូមិទន្សោង។
.

 

15 Jul
ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវីលដើម្បីដំណោះស្រាយប្រកបដោយចីរភាព

ម្ចាស់ជំនួយ៖ សហភាពអ៊ឺរ៉ុប (EU)
គម្រោង៖ ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវីលដើម្បីដំណោះស្រាយប្រកបដោយចីរភាព
អនុវត្តដោយអង្គការដៃគូចំនួន៤គឺ៖ MVi | WWF | Oxfam | CLEC
កាលបរិច្ចេទ៖ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២២

នេះជាផ្នែកមួយ នៃការធ្វើអោយប្រសើរឡើង សម្រាប់ការងារអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ ពូជ្រៃ ដែលស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារអង្គការភូមិខ្ញុំ បានធ្វើការប្រជុំជាមួយសហគមន៍តំបន់ការពារពូជ្រៃ ក្នុងគោលបំណង បង្ហាញ ពីលទ្ធផលការងារ សម្រាប់ការគ្រប់គ្រងសហគមន៍ដែលបានអនុវត្តកន្លងមក ដោយផ្តោតទៅលើ សសរស្តម្ភ​ ៤ សំខាន់ៗ គឺ៖១. ធនធានធម្មជាតិត្រូវបានថែរក្សា ២. សុខុមាលភាពសមាជិកសហគមន៍ត្រូវបានធ្វើអោយ ប្រសើរឡើង ៣. សុខុមាលភាពសហគមន៍ត្រូវបានធានា និង ៤. ការគាំទ្រពីខាងក្រៅ ដើម្បីប្រើប្រាស់ធ្វើជា​ឧបករណ៍សម្រាប់ការឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពការងាររបស់សហគមន៍។ អ្នកចូលរួមសរុបមានចំនួន ១៥ រូប ស្រី ៧នាក់។ ជាលទ្ធផលក្រោយពីបញ្ចប់ការប្រជុំជាមួយសហគមន៍ យើងសង្កេតឃើញថា ការគាំទ្រពីខាងក្រៅ​ទទួលបាន ២.៨៣ ពិន្ទុ និងធនធានធម្មជាតិត្រូវបានថែរក្សាទទួលបាន ២.៧១ ពិន្ទុ និងសុខុមាលភាពសមាជិក​សហគមន៍ត្រូវបានធ្វើអោយប្រសើរឡើងទទួលបានពិន្ទុ ២.៤៣ ប៉ុន្តែសម្រាប់សុខុមាលភាពសហគមន៍ត្រូវបាន​ធានាទទួលបានតែ ១.៧៥ ពិន្ទុប៉ុណ្ណោះ។ តាមរយៈការប្រជុំមួយនេះ យើងអាចវាយតម្លៃបានថា ការគ្រប់គ្រង​របស់សហគមន៍តំបន់ការពារពូជ្រៃ គួរតែពង្រឹងបន្ថែមឲ្យបានកាន់តែខ្លាំង ចំពោះសសរស្តម្ភទី៣ ដែលផ្តោតលើ​សុខុមាលភាពសហគមន៍ត្រូវបានធានា។

 

ចំណាំ៖ សម្រាប់សរសរស្តម្ភនីមួយៗ គឺមានចំនួន ៤ ពិន្ទុ ដែលពិន្ទុ ១ ជាពិន្ទុដែលទាបជាងគេ និង៤ ជាពិន្ទុដែលខ្ពស់ជាងគេ ដើម្បីប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់​ ការឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពការងាររបស់​សហគមន៍។

15 Jul
ការអភិរក្សជលផលដោយសហគមន៍នេសាទទន្លេមេគង្គ និងដៃទន្លេក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា

ម្ចាស់ជំនួយ៖   Forumciv

គម្រោង៖ ការអភិរក្សជលផលដោយសហគមន៍នេសាទទន្លេមេគង្គ និងដៃទន្លេក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា

កាលបរិច្ឆេទ៖ 2021

ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងដល់សមាជិកសហគមន៍អំពីព្រំប្រទល់អន្លង់អភិរក្ស នៅឆ្នាំ២០២១ យុវជនបានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសាមឃួយ ដើម្បីដំឡើងផ្លាកសញ្ញាព្រំប្រទល់អន្លង់អភិរក្សយាយអ៊ី ក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានការចូលរួមពី សមាជិក​ក្រុមប្រឹក្សា​ឃុំ​សាម​ឃួយ ប៉ូលិស​ឃុំសាមឃួយ និង​តំណាង​យុវជន​ភូមិស្រែ​តាប៉ាន។ ក្រោមជំនួយខ្នាតតូចរបស់អង្គការ Forumciv គណៈកម្មការសហគមន៍នេសាទភូមិស្រែតាប៉ាន បានស្នើនូវសកម្មភាពមួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយការយល់ដឹងដល់សមាជិកសហគមន៍អំពីព្រំប្រទល់តំបន់អភិរក្សរបស់ពួកគេ ពីព្រោះនៅក្នុងតំបន់អភិរក្សមិនត្រូវបានអនុញ្ញាតិឱ្យធ្វើការនេសាទទេ ប្រសិនបើនរណាម្នាក់ធ្វើនេសាទក្នុងតំបន់អន្លង់អភិរក្សនឹងត្រូវពិន័យដោយគណៈកម្មការសហគមន៍​តាមលក្ខន្តិកៈសហគមន៍នេសាទ។

  • 1
  • 2
This site is registered on wpml.org as a development site.